khmer eng
  • គណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមអនុប្រធានរដ្ឋសភាវៀតណាម
     
    ចែករំលែក ៖


    នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី នៅសណ្ឋាគារ NAIOD គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមឯកឧត្តម ង្វៀន ឌឹកងាយ អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពវៀតណាម-កម្ពុជា ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅទីក្រុងដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ